សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ខ្ញុំ​ទៅ​ថៅកែ

អស់ស្តុក
វិធីសាស្រ្តកសាង ឧត្ដមភាពការងារ...
12 000 រៀល
ពិពណ៌នាពីសៀវភៅ

ស្រលាញ់ការងារដែលអ្នកមាន អ្នកនិងមានការងារដែលអ្នកស្រលាញ់។

អ្នកមិនអាចក្លាយខ្លួនទៅជាអ្នកដឹកនាំ ឬអ្នកជំនួញដោយជោគជ័យ ដោយអ្នកមិនពេញចិត្ត ឬធ្វើមិនបានល្អចំពោះការងារដែលអ្នកកំពុងមានបានឡើយ។

ដើម្បីក្លាយជាថៅកែមានអ្វីលំបាកទៅ ឲ្យតែមានដើមទុន ហើយបើកអាជីវកម្មមួយទៅបានហើយ។ ប៉ុន្តែដើម្បីក្លាយជាថៅកែជោគជ័យទេ​តើ ដែលលំបាកនោះ។ សូមចាប់ផ្ដើមពីភាពជាបុគ្គលិក ហើយព្យាយាមកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះ។

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។

អ្នកផ្គត់ផ្គង់
  • ហាតប៊ុក
ប្រភេទ
  • វិធីសាស្ត្រអភិវឌ្ឍខ្លួនឯង
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ឈុំ សីហា
ព័ត៌មានលំអិតពីសៀវភៅ
  • 155
  • 2018
  • 978-9924539018
  • ក្រដាសសៀវភៅ
  • A5

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.