សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

គិត​ជ្រៅ​ផ្លូវ​ឈ្នះ

អស់ស្តុក
អច្ឆរិយនៃការគិតដើម្បីសម្រេចជោគជ័យនៃជីវិត
13 000 រៀល
ពិពណ៌នាពីសៀវភៅ

មានគតិរបស់បុព្វជនសម្រេចជោគជ័យធំៗជាច្រើន ដែលបានអះអាងទៅលើលការគិត។ បរមគ្រូ ដេវីដ បានសរសេរថា អ្នកដែលគិតអ្វីនៅក្នុងចិត្តគេក៏នឹងទៅជាយ៉ាងនោះ ចំណែក អេម័រសាន់ បានពោលថា មនុស្សដ៏អស្ចារ្យ គឺមនុស្សដែលមើលឃើញថា ការគិត គឺជាអ្វីដែលគ្រប់គ្រងលោក ឬគំនិតរបស់មិលតុន បានសរសេរថា ចិត្តគំនិតជាអ្នកសាងអ្វីៗមកដោយខ្លួនឯង...ហើយក្នុងចិត្តគំនិតនោះអាចសាងសួគា៌ក្នុងឋាននរក ឬក៏អាចសាងនរកក្នុងឋានសួគ៌ក៏បានដែរ ឬគំនិតដ៏គួរឲ្យស្ងើចរបស់ ស្ហេកស្ពៀរ ដែលថា គ្មានអ្វីអាក្រក់ឬល្អនោះទេ លើកលែងតែការគិតវាធ្វើឲ្យទៅជាដូច្នោះ។

 

គិតឲ្យជ្រៅ អ្នកនឹងទទួលគុណភាពជីវិតកាន់តែប្រសើរ។ អ្នកនឹងមានដំណើរជីវិតដ៏អស្ចារ្យទាំងផ្នែកតួនាទីការងារ ប្រាក់ចំណូល ​សេចក្ដីសុខគ្រួសារ មិត្តភក្តិ ព្រមទាំងការទទួលស្គាល់និងលើកតម្កើងយ៉ាងខ្ពស់ពីសង្គម។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.