សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ឈ្លើយ​ស្នេហ៍​ព្រាន​កំណាច ភាគ​១

អស់ស្តុក
25 000 រៀល
ពិពណ៌នាពីសៀវភៅ

អន្លង់បាប...ភ្នក់ភ្លើងនៃភាពអាត្មានិយមរបស់ឃាតកបំពក់នៅក្នុងការចងចាំរបស់ ដាស៊ីអូ ក្លូវេនន័រ រាជា       សាតានលំដាប់ទី១នៃ Paradise Zone អាណាចក្រពិភពងងឹត Twin Club មិនដែលរលាយសាបសូន្យឡើយ អតីតកាលបង្រៀនអោយគេក្លាយជាមច្ចុរាជគ្មានធម៌មេត្ដា ប្រាសចាកមនោសញ្ចេតនាទំាំងឡាយទំាំងពួង និងប្រាថ្នាទាមទារបំណុលឈាមស្រស់ពីពពួកមនុស្សបាបទំាំងអស់យ៉ាងសក្ដិសម គេនឹងធ្វើជាអ្នកបើកផ្លូវ “នរក” អោយពួកវាដោយផ្ទាល់។

 

តែ...នៅតាមផ្លូវសងសឹកដែលប្រកបដោយកំហឹងពុះកញ្រ្ជោលបែរជាមានមនុស្សស្រីខ្ចាត់ព្រាត់វាត់ទម្លាក់ចំពីមុខគេដោយមានគូសត្រូវសួរពូជជាខ្នងនាំមុខ ខាលឡា រ៉ាហ្វេលឡូ អ្នកកាសែតរូបស្រស់ដែលហ៊ានយួរជីវិតខ្លួនឯងដើរចូលមកក្នុងអាណាចក្រខ្មៅងងឹតដោយមិនក្រែងញញើតបន្ដិចណាឡើយ នាងហ៊ាន! ហ៊ានអង្អែលក្បាលរាជសីហ៍យ៉ាងក្លាហាន ដើម្បីចង់តេស្ដល្បងជីវិតដ៏តូចតាចរបស់ខ្លួនជាមួយក្រញាំកំណាច...ហើយគេដាច់ចិត្ដមិនបំពេញបំណងនាងយ៉ាងម៉េចនឹងបាន?

អ្នកផ្គត់ផ្គង់
  • ម៉ាដាមប៊ុក
ប្រភេទ
  • ប្រលោមលោក
ភាសា
  • ខ្មែរ
ការនិពន្ធ
  • រ៉ូសម៉ាលី

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.