បុគ្គលិកឆ្នើម

(0 ចំនួនអតិថិជនវាយតម្លៃ)
BK1A002027
14 000 រៀល
មានស្តុក
៥៦វិធីសាស្រ្តអនុវត្ត ដើម្បីក្លាយជាបុគ្គលិកឆ្នើម និងឆ្ពោះទៅរកការកសាងឧត្តមភាពការងារ និងជំនួញនាពេលអនាគត
ពិពណ៌នាពីសៀវភៅ

តើអ្នកចង់ក្លាយជា "ទ្រព្យ" ឬ "បំណុល" របស់អង្គភាព? វាគឺជាជម្រើសរបស់អ្នក! អ្នកមិនអាចក្លាយជាអ្នកដឹកនាំ ឬអ្នកជំនួញដ៏ជោគជ័យដោយអ្នកមិនពេញចិត្ត ឬធ្វើមិនបានល្អចំពោះការងារដែលអ្នកកំពុងមាននោះឡើយ។

 

គ្រប់យ៉ាងត្រូវចាប់ផ្តើមពីខ្លួនយើង យើងគ្រប់យ៉ាវត្រូវចាប់ផ្តើមជាមួយគ្រឹះដ៏រឹងមាំបំផុតមួយ។ ដើម្បីក្លាយជាអ្នកគ្រប់គ្រង ឬចៅកែដ៏ជោគជ័យ យើងត្រូវតែចាប់ផ្តើមពី ភាពជាបុគ្គលិកឆ្នើម...នេះហើយ គឺជាគ្រឹះដ៏រឹងមាំបំផុតមួយ សម្រាប់ឧត្តមភាពការងារយើង។

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

 

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។ 

អ្នកផ្គត់ផ្គង់

ហាតប៊ុក

ប្រភេទ

វិធីសាស្ត្រអភិវឌ្ឍខ្លួនឯង

ភាសា

ខ្មែរ

ការនិពន្ធ

ឈុំ សីហា

ព័ត៌មានលំអិតពីសៀវភៅ

155
2019
9789924539063
ក្រដាសសៀវភៅ
A5
0
0 នៃផ្កាយ 5 0 ចំនួនអតិថិជនវាយតម្លៃ
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%

មិនទាន់មានអតិថិជនផ្តល់មតិវាយតម្លៃលើផលិតផលនេះទេ

បញ្ចេញមតិវាយតម្លៃ

ដាក់កម្រិតផ្កាយវាយតម្លៃរបស់់អ្នក *

សម្គាល់៖ ចូរសរសេរតាមអក្សរ ទៅក្នុងប្រអប់ខាងក្រោម៖

ផលិតផលពាក់ព័ន្ធ

អ្នកប្រហែលជាចូលចិត្តផលិតផលទាំងនេះផងដែរ?