សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

បុរស​មក​ពី​ភព​ព្រះ​អង្គារ ស្ដ្រី​មក​ពី​ភព​ព្រះ​សុក្រ

អស់ស្តុក
25 000 រៀល
ពិពណ៌នាពីសៀវភៅ

ប្រសិនបើប្រិយមិត្តធ្លាប់បានអានសៀវភៅ "ដឹស៊ីក្រេត" រួចមកហើយ  លោកអ្នកពិតជាបានឮឈ្មោះបណ្ឌិត 
ចន ហ្ក្រេយ៍ មិនខាន។ សៀវភៅ "បុរសមកពីឋានព្រះអង្គារ  នារីមកពីឋានព្រះសុក្រ" ជាសៀវភៅមួយក្នុងបណ្តា
ស្នាដៃនិពន្ធរបស់គាត់ជាង 14ក្បាល និងដែលធ្លាប់ជាប់លំដាប់ថ្នាក់លេខ ១ លក់បានរហូតជាង 30លានក្បាល។

      សៀវភៅមួយក្បាលនេះជួយឲ្យលោកអ្នកបានស្វែងយល់ពីភាពខុសគ្នារវាងបុរសនិងនារីបានយ៉ាងល្អបំផុត។  
អ្នកនឹងដឹងយ៉ាងច្បាស់ពីតម្រូវការរបស់ភាគីម្ខាងទៀតហើយអាចរកឃើញនូវមធ្យោបាយផ្សេងៗដែលអាចជួយឲ្យ
ជីវិតគូស្រកររបស់អ្នកពោរពេញដោយក្ដីសុខ... គឺជាសៀវភៅតែមួយគត់ដែលអាចឆ្លើយតបនឹងបញ្ហាទាំងឡាយ
ដែលអ្នកចង់ដឹង  តែនៅមិនទាន់មាននរណាអាចឆ្លើយបាននៅឡើយ។  វិធីការនៅក្នុងសៀវភៅនេះគឺជាមាគ៌ា
ដែលយើងគ្រប់រូបអាចធ្វើបាននិងបានទទួលការពិសោធរួចមកហើយថា​អាចយកទៅអនុវត្តបានផលប្រាកដមែន។

      ខ្លឹមសារក្នុងសៀវភៅនេះបានបង្ហាញឲ្យឃើញពីដើមហេតុនៃទំនាស់ថា តើវាកើតឡើងដូចម្ដេច? ហើយត្រូវ
ដោះស្រាយដូចម្ដេច? ហេតុអ្វីទើបពេលជួបនឹងបញ្ហា បុរសតែងសំងំនៅម្នាក់ឯង  រីឯនារីតែងរកមធ្យោបាយរៀប
រាប់ប្រាប់អ្នកដទៃ?  អ្នកនឹងឃើញថា ទោះបីជាបុរសនិងនារីនិយាយភាសាតែមួយ តែក្នុងចិត្តគេម្នាក់ៗបែរជាខុស
គ្នាទៅវិញ ដែលជាផ្លូវឲ្យអ្នកដឹងថា តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យភាគីម្ខាងទៀតយកចិត្តទុកដាក់មកលើរូបអ្នក។  
នៅគ្រប់ជំពូកនៃសៀវភៅនេះមានសេចក្ដីអធិប្បាយយ៉ាងលម្អិត ភ្ជាប់ទៅដោយឧទាហរណ៍ច្បាស់លាស់ងាយ
យល់ និងអនុវត្តប្រើក្នុងជីវិតជាក់ស្ដែងបាន។

      វិធីអានសៀវភៅនេះឲ្យអាចទទួលបានអត្ថប្រយោជន៍បំផុត គឺត្រូវចាប់ផ្ដើមអានពីអារម្ភថារបស់អ្នកនិពន្ធនិង
ជំពូកទី១ មុខ។  ក្រោយមកទើបអានចំណុចដែលនៅសល់ក្នុងសៀវភៅនេះឲ្យចប់។  ក្នុងកំលុងពេលអានក៏គួរ
តែនឹងប្រៀបធៀបជាមួយអ្វីដែលអ្នកធ្លាប់ជួបឬបានឮមកហើយ ដែលកាន់តែធ្វើឲ្យសៀវភៅមួយក្បាលនេះគួរ
ឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀត។  ពេលអានចប់សូមប្រគល់សៀវភៅនេះឲ្យអ្នកណាដែលអ្នកគិតថា គេនឹងអាច
ទទួលបានអត្ថប្រយោជន៍ពីសៀវភៅនេះឲ្យគេបានអានផង ព្រោះយ៉ាងហោចណាស់សៀវភៅនេះអាចនឹងជួយ
ឲ្យជីវិតគូស្រករដែលកំពុងមានបញ្ហា ព្រោះតែការមិនយល់ចិត្តគ្នា អាចត្រឡប់មកស្រឡាញ់គ្នាវិញម្ដងទៀតក៏
មានដែរ។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.