សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ពុទ្ធ​ប្រ​វ​ត្ដិ

អស់ស្តុក
14 000 រៀល
ពិពណ៌នាពីសៀវភៅ

ពុទ្ធប្រវត្ដិសង្ខេប

ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសី ព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្ត ឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាង នឹង មានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុប ខ្ពស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់នគរ ទេវទហៈ ដើម្បី ប្រសូតបុត្រ តាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រ នៅនគរ ឬផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរ មកដល់ព្រំដែន នៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រ នៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅ ថ្ងៃសុក្រ ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច។

អ្នកផ្គត់ផ្គង់
  • Idea Book
ប្រភេទ
  • ជីវៈប្រវត្តិ
ភាសា
  • ខ្មែរ
ព័ត៌មានលំអិតពីសៀវភៅ
  • មិនបានកំណត់

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.