សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ពេជ្រ​មួយ​ពាន់​គ្រាប់ ភាគ​១

អស់ស្តុក
13 000 រៀល
ពិពណ៌នាពីសៀវភៅ

“ពេជ្រមួយពាន់គ្រាប់” គឺជាសៀវភៅដែលបង្ហាញអំពីគោលគំនិត និង​ទស្សនៈ​ផ្សេង​ៗ​​របស់បុគ្គលជោគជ័យ និងល្បីឈ្មោះនៅក្នុងពិភពលោក។ ខ្លួន​របស់​វាតូច​រាងតូចបន្តិច តែវា​បានផ្ទុក១០០០គោលគំនិត និងទស្សនៈ(ភាគ១ ចំនួន​៥០០ និង​ភាគ២ ចំនួន​៥០០) ​របស់​បុគ្គល​ជាង​៥០០នាក់ ដែល​ពួក​គេនាំ​គ្នា​និយាយ​​អំពីជីវិត ខ្លួនឯង ភាព​ជោគ​ជ័យនិងបរាជ័យ ការសិក្សា ការអភិវឌ្ឍន៍ ស្នេហា ​មិត្តភាព គ្រួសារ អាពាហ៍ពិពាហ៍ ការងារ ជំនួញ សុខភាព សុវត្ថិភាព សង្គមជាតិ ​ផែនដី ព្រមទាំង​គោលគំនិត និង​ទស្សនៈ​ទូទៅដទៃទៀតផងដែរ ។

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។

អ្នកផ្គត់ផ្គង់
  • ហាតប៊ុក
ប្រភេទ
  • ជីវៈប្រវត្តិ
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ឈុំ សីហា
ព័ត៌មានលំអិតពីសៀវភៅ
  • 163
  • 2017
  • 3
  • 9789996371004
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.