សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ព្រះ​អង្គ​ម្ចាស់​តូច

អស់ស្តុក
សម្រាប់មនុស្សគ្រប់វ័យ ... សាច់រឿងមានអត្ថន័យ​ជា​សាកល
10 000 រៀល
ពិពណ៌នាពីសៀវភៅ

ព្រះអង្គម្ចាស់តូច គឺជាស្នាដៃ​អក្សរសិល្ប៍បារាំងដ៏ល្បីល្បាញ ​របស់លោក​ អង់​ទ័ន ដឺ សាំង​តិច​ស៊ុយ​ប៉េរី (Antoine de Saint – Exupéry) ក្នុងឆ្នាំ​១៩៤៣។ សៀវភៅ​នេះ ជា​សៀវភៅ​ដែល​លក់ដាច់​បំផុតនៅលើពិភព​លោក និង​ត្រូវ​បាន​បោះ​ពុម្ព​និង​បកប្រែជាជាង ៣៥០ ​ភាសា ក្នុងទម្រង់​សម្រាប់​មនុស្សធំ និង​សម្រាប់​កុមារ​។

 

សាច់រឿង​នេះ​ និទាន​តាមបែប​បុរសទី១ ដោយ​អ្នកនិពន្ធ​ចាប់ផ្តើម​និទាន​ប្រាប់​ពី​មូលហេតុ​ដែលគាត់​អត់សូវ​ចូលចិត្ត​មនុស្សធំ។ ពីរបៀប​ដែល​គាត់ត្រូវ​បាក់ទឹក​ចិត្ត​ម្តងហើយ​ម្តងទៀត ដោយសារ​តែ​មនុស្ស​ធំមិនយល់​ពីគំនូររបស់គាត់ កាលពីគាត់អាយុ​៦ឆ្នាំ។ បន្ទាប់មកអ្នកនិពន្ធ​ក៏​ចាប់​រៀបរាប់​​អំពីដំណើរ​​ដែលគាត់​បានជួប​ព្រះអង្គម្ចាស់តូច នៅ​លើ​វាលខ្សាច់​សាហារ៉ា ពេលដែល​យន្តហោះរបស់គាត់ខូច។ ព្រះអង្គម្ចាស់តូច​​បានមកជួបគាត់ សុំ​ឲ្យគាត់​ជួយ​គូររូបកូនចៀម​មួយ។​

 

បន្ទាប់មកយើងក៏ចាប់ផ្តើមដឹងរឿងព្រះអង្គម្ចាស់តូច។ ថាព្រះអង្គម្ចាស់តូច មកពីភពណា។​ មូលហេតុ​ដែល​វា​ចាកចេញ​ពីភពនោះ​ ហើយ​ធ្វើ​ដំណើរផ្សងព្រេង​រហូត​ដល់​ដល់ភព​ផែនដី។ មុននឹង​​វា​មក​ដល់ផែនដី វាបាន​ឆ្លងកាត់​ភព​ប្រាំមួយផ្សេងៗគ្នា​ ដូចជា​​ភពស្តេចមួយអង្គ ភព​មនុស្សអួត ភព​មនុស្ស​ប្រមឹក ភព​ពាណិជ្ជករ ភព​អ្នកអុជភ្លើងគោម និង​ភព​ភូមិវិទូ។​ ដោយឡែកនៅភពផែនដី​ វា​បានជួប​នឹង​សត្វពស់ ផ្កាមួយដើមលើ​វាលខ្សាច់ ផ្ការីកក្នុងសួន សត្វ​កញ្ជ្រោង អ្នកប្តូរផ្លូវរថភ្លើង ឈ្មួញលក់​ថ្នាំពេទ្យ និងចុងក្រោយ​ជួប​ជាមួយ​នឹងអ្នកនិពន្ធ។

 

អ្នកនិពន្ធ​រៀប​រាប់​អំពី​អនុស្សាវរីយ៍​ដែលគាត់​មានជាមួយ​នឹង​ព្រះអង្គម្ចាស់​តូច នៅ​វាលខ្សាច់​ ដោយក្តី​សោកសៅ។ អ្នកនិពន្ធសរសេរ​រឿង​នេះឡើង ដើម្បី​កុំ​ឲ្យ​ភ្លេច​ព្រះអង្គម្ចាស់តូច កុំ​ឲ្យភ្លេច​មិត្ត​ម្នាក់​ដែលស្គាល់ចិត្តថ្លើម។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.