សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

វិធី​បដិសេធ​យ៉ាង​ឆ្លាត​វៃ

អស់ស្តុក
ប្រសិនបើអ្នកមិនចង់ធ្លាក់ខ្លួនក្នុងអន្ទាក់អ្នកដទៃ អ្នកត្រូវតែហ៊ានបដិសេធ ពីសំណូមពរដែលមិនសមហេតុផល និងមិនយុត្តិធម៌
15 000 រៀល
ពិពណ៌នាពីសៀវភៅ

មនុស្សគ្រប់​រូបសុទ្ធតែចង់​សម្រេចជោគជ័យក្នុងជីវិត​ ទាំងផ្នែកការងារ​  ក្ដីស្នេហា  និងសម្ពន្ធភាពជាមួយអ្នកដទៃ 
ជាពិសេសបុគ្គលសំខាន់​ៗ។  អ្វីទាំងនេះតម្រូវឲ្យគេត្រូវបោះជំហានទៅរកគោលដៅ  ហ៊ានពុះពារឧបសគ្គ  ប្រើល្បិច
កលរកយុទ្ធសាស្រ្តដោះស្រាយបញ្ហា ​ ចាត់​ចែងគ្រប់​គ្រង  សិក្សាគូប្រជែង  អតិថិជន  មេកើយមិត្តរួមការងារ  កូនចៅ  
ញាតិមិត្ត  គូស្នេហ៍... ដោយមិនផ្លាស់ប្ដូរចិត្តទៅតាមការបបួល  ការអូសទាញ  ការទាមទារ  ការបញ្ចុះបញ្ចូល  ការ
បញ្ឆោត  ឬការគាបសង្កត់​របស់​អ្នកណាក៏ដោយ   ដែលមិនសមហេតុផល  គ្មានយុត្តិធម៌  ដែលអាចធ្វើឲ្យស្ថានការណ៍
ល្អ ឬអាក្រក់​ រកអ្វីឲ្យប្រាកដប្រជាមិនបាន។   បើនិយាយក្នុងន័យម្យ៉ាងទៀតគឺត្រូវចេះប្រើអ្នកដទៃដោយឆ្លាតវៃ  មិន
ធ្លាក់​ខ្លួនជាឧបករណ៍របស់​អ្នកណាដែលមកចង់​យកប្រៀបបោកប្រើដោយមិនទទួលខុសត្រូវ  ដោយហ៊ានពោលពាក្យ
ថា "ទេ!" ឬដោយចេះបដិសេធយ៉ាងឆ្លាតវៃ  សមរម្យ  ហើយត្រូវតាមកាលៈទេសៈផងដែរ។

       ប្រសិនបើយើងមិនហ៊ាននិយាយពាក្យថា "ទេ!"​​ ​ យើងអាចនឹងត្រូវគេបោកប្រើឲ្យខាតពេលវេលា  ខាតបង់ញាតិ
មិត្តដែលគេមិនយល់​ស្របជាមួយយើង  ដោយអ្នកដែលបោកប្រើនោះក៏គ្មាននឹកឃើញបុណ្យគុណដល់​ទឹកចិត្តរបស់​
យើងអ្វីឡើយ  និងប្រសិនបើថ្ងៃក្រោយយើងត្រូវការពឹងពាក់គេវិញ  ក៏មិនប្រាកដថាគេនឹងជួយយើងវិញដែរ។   ផ្ទុយ
ទៅវិញ  ប្រសិនបើចង់​បដិសេធ  តែបើមិនចេះវិធីបដិសេធយ៉ាងឆ្លាតវៃទៅតាមកាលៈទេសៈទេ  យើងក៏អាចនឹងបរា-
ជ័យអំពីទំនាក់​ទំនងក្នុងសង្គម  ខូចចំណងមេត្រី  បែកបាក់​ញាតិមិត្តដែលថ្ងៃណាមួយយើងអាចត្រូវការពឹងពាក់ពីពួក
គេវិញម្ដង   ពួកគេនឹងបដិសេធមិនព្រមជួយ ឬមិនព្រមឲ្យយើងប្រើដូចគ្នាដែរ។   នេះក៏ជាមូលហេតុធ្វើឲ្យយើងមិន
អាចសម្រេចជោគជ័យរបស់ខ្លួនតាមកំណត់​ ឬក៏អាចមិនសម្រេចជោគជ័យក្នុងជីវិតដូចប្រាថ្នាផងដែរ។

       ជាទូទៅ  យើងតែងតែមានការស្ទាក់​ស្ទើរចិត្តជាខ្លាំងកាលបើដល់​ពេលចាំបាច់​ត្រូវនិយាយពាក្យថា "ទេ!"ម្តងៗ  
ព្រោះបើមិនអាចបដិសេធក៏នឹងត្រូវលំបាកដល់​ខ្លួន  ប៉ុន្តែបើនឹងបដិសេធក៏មិនដឹងថាតើគួរបដិសេធដូចម្តេច។​   ហេតុ
នេះ  យើងខ្ញុំសូមជម្រាបជូនថា សៀវភៅមួយក្បាលនេះនឹងផ្ដល់​ចម្លើយយ៉ាងសម្បូរបែបដល់​អ្នកអាន  ទាំងផ្នែកការ
យល់​ដឹងពីចិត្តគំនិត  គន្លឹះផ្សេងៗនៃការបដិសេធយ៉ាងប៉ិនប្រសព្វនិងឆ្លាតវៃ   រួមទាំង "សេវាបន្ថែម" ក្រោយបដិសេធ
ផងដែរ។   យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាននឹងទទួលបានប្រយោជន៍យ៉ាងសមតម្លៃពីសៀវភៅមួយក្បាលនេះ។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.