សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ហេតុ​អ្វី

អស់ស្តុក
24 000 រៀល
ពិពណ៌នាពីសៀវភៅ

Steve Jobs មិនបានស្រាវជ្រាវបង្កើត iPod iTunes ឬ iPhone ដោយខ្លួនឯងនោះទេ វាគឺជាគំនិតរបស់មនុស្សដទៃនៅក្នុងក្រុមហ៊ុនទៅវិញទេ តែ Jobs ជាអ្នកប្រគល់បរិបទ គោលដៅ និងជាអ្នករ៉ាប់រងសម្រាប់ប្រើក្នុងការគិតច្នៃប្រឌិតឲ្យដល់ពួកគេ នោះគឺ ការសម្លឹងរកមើលឧស្សាហកម្មដែលក្រុមហ៊ុនផ្សេងៗកំពុងជាប់គាំងដូចសភាពសព្វថ្ងៃនេះ ហើយនាំគ្នាការពារទម្រង់មុខជំនួញដើមរបស់ពួកគេយ៉ាងអស់ពីសមត្ថភាព បន្ទាប់មកទើបស្វែងរកផ្លូវជម្នះវា នេះគឺជាហេតុផលដែល Apple បានចាប់កំណើតឡើងមក ហើយនេះគឺជាអ្វីដែល Jobs និង Wozniak បានធ្វើកាលពីពួកគេបង្កើតក្រុមហ៊ុន រួមទាំងជាងអ្វីដែលបុគ្គលិក និងផលិផលរបស់ Apple ព្យាយាមធ្វើមកដោយរហូត។ បុគ្គលិករបស់ Apple សម្លឹងរកវិធីធ្វើឲ្យគោលដៅទាំងនោះក្លាយជាការពិតដែលអាចធ្វើទៅបាន ហើយការព្យាយាមរបស់ពួកគេក៏ទទួលបានលទ្ធផលយ៉ាងល្អ។
ឯចំណែកក្រុមហ៊ុនផ្សេងៗ មិនបានធ្វើដូចនោះទេ ពួកគេបានកំណត់និយមន័យរបស់ខ្លួនឯងដោយប្រាប់ថា ពួកគេធ្វើអ្វី ដែលគួរតែប្រាប់ថា ហេតុអ្វីបានជាត្រូវធ្វើបែបនោះ។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.