សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

អនុ​ស្សា​វ​រី​យ៍ ៣​៤

អស់ស្តុក
28 000 រៀល
ពិពណ៌នាពីសៀវភៅ

សអើយស្រីស 
រំលេចលម្អ
ពណ៌មាសភ្លឺផ្លេក
មេអំបៅហើរ 
អមផ្កាល្អពេក 
ស្អាតស្រស់អនេក
សម្រស់ជីវី។

កំណត់ហេតុតូច 
បោះពុម្ពប្រសូត 
អនុស្សាវរីយ៍
សាមសិបបួនឆ្នាំ 
រស់លើធរណី 
ប៉ាកាវក់វី
ចារលើស្រីស។

រឿងហេតុកន្លង 
សម្រេចចាំចង 
តែរឿងល្អៗ
ឱ្យរសជីវិត 
ប្រសើរបវរ 
រឿងល្អក់កករ
កប់ចោលបាត់ដាន។

សៀវភៅតូចល្អ 
ជាបេះដូងស 
នៃស្រស់កល្យាណ
អំណោយខ្លួនឯង 
ថ្ងៃខួបភុំផាន 
សង្ឃឹមនឹងបាន
ផ្សារភ្ជាប់មនុស្សធម៌។

សូមបេះដូងតូច 
ទៅមនុស្សចិត្តដូច 
ទៅមនុស្សខ្ញុំស្គាល់
ជួយដាស់ចិត្តគេ 
ឲ្យបេះដូងពាល់ 
ឱ្យគេរាន់រាល់
ទាញប៉ាកាតប។

អ្នកផ្គត់ផ្គង់
  • អ្នកនិពន្ធ រតនា
ប្រភេទ
  • ប្រលោមលោក
ភាសា
  • ខ្មែរ
ការនិពន្ធ
  • រតនា
ព័ត៌មានលំអិតពីសៀវភៅ
  • 2019
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.