អុីស្រាអែល

(0 ចំនួនអតិថិជនវាយតម្លៃ)
BK1B002028
15 000 រៀល
មានស្តុក
អ៊ីស្រាអែល បាត់បង់ទឹកដីរាប់ពាន់ឆ្នាំ តែអាចយកត្រលប់មកវិញ

ពិពណ៌នាពីសៀវភៅ

ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ប្រជាសាស្រ្ត នយោបាយ យោធា វប្បធម៍ សេដ្ឋកិច្ច របស់ប្រទេសអ៊ីស្រាអែល

ការឈឺចាប់របស់ប្រជាជនអុីស្រាអែល៖

ប្រជាជនអ៉ីស្រាអែលបន្តចិញ្ចឹមចិត្តឈឺចាប់ ចំពោះការបាត់បង់ទឹកដីរាប់សិបជំនាន់។ ទោះបីជាគ្មានរដ្ឋ ប៉ុន្តែរដ្ឋរបស់ពួកគេស្ថិតក្នុងបេះដូងជានិច្ច និងបន្តរាប់សិបជំនាន់។ ប្រជាជាតិមួយនេះ ត្រូវបែកខ្ចាត់ខ្ចាយរាប់ពាន់ឆ្នាំ ភាគច្រើនត្រូវបង្ខំចិត្តចាកចេញពីទឹកដីរបស់ខ្លួន គេចចេញពីការធ្វើទុក្ខបុកម្នេញ។ ពួកគេចាកចេញទាំងការឈឺចាប់ ចិញ្ចឹមការឈឺចាប់ តកូនតចៅរហូតដល់ពេលវេលាមួយសមស្រប ដើម្បីបង្កើតទឹកដីខ្លួនឡើងវិញ។ ពួកគេបង្រៀនកូនៗរបស់ពួកគេឱ្យឈឺចាប់ ចេះគិតគូរពីមាតុភូមិ និងបណ្តុះសមត្ថភាពឱ្យបានខ្លាំង។

ពួកគេបង្កើតជាសហគមន៍ជនជាតិជីហ្វនៅក្រៅប្រទេសជុំវិញពិភពលោក រួចក៏នាំគ្នាចូលមកកាន់ទឹកដីកំណើតវិញ។ ពួកគេតស៊ូគ្រប់បែបយ៉ាង រហូតបង្កើតជារដ្ឋផ្ទាល់ខ្លួន ហើយប្រកាសឯករាជ្យ។ ជាបន្តបន្ទាប់ ពួកគេចាប់ផ្តើមប្រឆាំងតទល់នឹងសត្រូវ ជាប្រទេសជុំវិញប្រទេសតូចរបស់ខ្លួន។ ទប់ទល់ផង ប្រយុទ្ធផង ពង្រីងទឹកដីបន្ថែមផង និងប្រឹងប្រែងអភិវឌ្ឍប្រទេសផង។ ចេញពីការឈឺចាប់ បានធ្វើឱ្យអ៉ីស្រាអែលក្លាយជាប្រទេសខ្លាំងបំផុតមួយ។ ប្រទេសដែលមានអ្នកប្រាជ្ញច្រើនបំផុត ប្រទេសដែលប្រជាជនមានចំណេះដឹងជ្រៅជ្រះ ប្រទេសដែលមានកងទ័ពខ្លាំងក្លា មានអាវុធនុយក្លែរអ៊ែរ។ បន្ថែមពីលើនេះ អ៉ីស្រាអែលដែលគ្មានអំណោយផលសោះពីធម្មជាតិ តែក្លាយជាប្រទេសខ្លាំងក្លាខាងកសិកម្ម៕

ដកស្រង់ពីសៀវភៅ៖ សាងគ្រឹះនគរ (ទំព័រទី៣៤ និង៣៥)

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។

អ្នកផ្គត់ផ្គង់

ហាតប៊ុក

ប្រភេទ

ការគ្រប់គ្រង និងការដឹកនាំ

ភាសា

ខ្មែរ

ការនិពន្ធ

ឈុំ សីហា

ព័ត៌មានលំអិតពីសៀវភៅ

167
2019
978-9924539100
ក្រដាសសៀវភៅ
A5
កាកអំពៅ
0
0 នៃផ្កាយ 5 0 ចំនួនអតិថិជនវាយតម្លៃ
ផ្កាយ 5
0%
ផ្កាយ 4
0%
ផ្កាយ 3
0%
ផ្កាយ 2
0%
ផ្កាយ 1
0%

មិនទាន់មានអតិថិជនផ្តល់មតិវាយតម្លៃលើផលិតផលនេះទេ

បញ្ចេញមតិវាយតម្លៃ

ដាក់កម្រិតផ្កាយវាយតម្លៃរបស់់អ្នក *

Note: ចូរសរសេរតាមអក្សរ ទៅក្នុងប្រអប់ខាងក្រោម៖