សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

អ្នក​ឡឺ​កឺ​បាន​ធ្វើ​សេដ្ឋី ហេតុ​អ្វី​ខ្ញុំ​ក្រ​?

អស់ស្តុក
វិធីគិតរកចំណូលបែបក្រៅព្រំដែន ជួយឲ្យមនុស្សឡឺកឺក្លាយជាអ្នកមាន លើសបុគ្គលឆ្លាតជាង និងធ្វើការច្រើនជាង
20 000 រៀល
ពិពណ៌នាពីសៀវភៅ

តើលោកអ្នកជាមនុស្សម្នាក់ក្នុងបណ្តាមនុស្សជាច្រើនដែលខិតខំរៀនសូត្រ ខិតខំធ្វើការងារយ៉ាងធ្ងន់ធ្ងរប្រតិបត្តិបានយ៉ាង

ត្រឹមត្រូវគ្រប់ប្រការ តែមើលទៅឃើញថាខ្លួនឯងនៅតែមានឋានៈជីវភាពខ្សត់ខ្សោយ ឬបើមិនជំពាក់បំណុលវ័ណ្ឌក ក៏បាន

តែមួយគ្រប់ចាយប៉ុណ្ណោះ?

        បើមែន! អ្នកអាចជាបុគ្គលម្នាក់ក្នុងបណ្តាមនុស្សដែល រ៉ូបឺត សេមីន ដាក់ឈ្មោះឲ្យថា "ត្រង់ភ្លឹង + ដាច់យៃ" នោះគឺ

តម្រិះពេញខ្លួន តែមិនចេះប្រើប្រាស់មិនហ៊ានធ្វើអ្វី "ក្រៅព្រំដែន" (សំដៅដល់ទង្វើឬគំនិតថ្មីដែលខុសពីបែបបទចាស់ឬ

ទម្លាប់ចាស់) ព្រោះខួរក្បាលដុះស្លែរុំព័ទ្ធដោយរនាំងជុំជិតអស់។

        វិធីតែម្យ៉ាងគត់ដែលអាចជួយឲ្យអ្នកមានឋានៈជីវភាពធូរធារ មានបានយ៉ាងឆាប់រហ័ស គឺអ្នកត្រូវតែលះបង់វិធីគិតបែប

"ត្រង់ភ្លឹង + ដាច់យៃ" ហើយងាកមកប្រតិបត្តិតាមវិធី "ក្រៅព្រំដែន" តាមបែប "ជនឡឺកឺធ្វើអ្នកមាន" ជំនួសវិញ។

        លោកអ្នកអាចនឹងឆ្ងល់ថា "ជនឡឺកឺ" នេះហាក់ដូចជាមិនស័ក្តិសមគ្នានឹង "អ្នកមាន" នេះសោះ តែចម្លើយគឺ "បាន"

ព្រោះកាលពីអតីត រ៉ូបឺត សេមីន ក៏ជាបុគ្គលម្នាក់ក្នុងបណ្តាជនឡឺកឺធ្វើអ្នកមាននោះដែរ។ គាត់ធ្លាប់ត្រូវមនុស្សជុំវិញវាយតម្លៃ

ថាជា "ក្មេងចោលម្សៀត" ដែល​ "គ្មានកំណើត" តែគាត់នៅតែអាចឈានឡើងក្លាយជាអ្នកជំនួញកម្រិតរាប់រយលាន

ជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យរហូតដល់ជាង ៤០០ កន្លែង ហើយព្រមទាំងជាវាគ្មិនចែករំលេកពីគន្លឹះ បទពិសោធកសាងឋានៈ

ជីវភាពដល់មនុស្សរាប់សែននាក់ក្នុងមួយឆ្នាំៗ ដោយឡើងលើវេទិកាជាមួយបរមគ្រូហិរញ្ញវត្ថុដូចជា ដូណាល់ ត្រ័ម ផ៍ និង

រ៉ូបឺត គីយ៉ូសាគី ជាដើម។

        រ៉ូបឺត សេមីន សម្រេចជោគជ័យនាំមុខមិត្តភក្តិរៀនជាមួយគ្រប់ៗគ្នា ដែលសុទ្ធតែរៀនពូកែជាង... ហេតុអ្វីក៏គាត់ធ្វើបាន???

        សៀវភៅមួយនេះបានបកស្រាយគ្រប់អាថ៍កំបាំងទាំងអស់ ដោយការសរុបសេចក្តីឲ្យឃើញយ៉ាងច្បាស់លាស់ថា

"អ្នកឡឺកឺបានធ្វើសេដ្ឋី" គិតខុសផ្សេងពីក្រុមអ្នក "ត្រង់ភ្លឹង + ដាច់យៃ" ដែលមនុស្សភាគច្រើនតែងធ្វើនោះដូចម្តេចខ្លះ?

        វិធីគិតដ៏ល្អមួយគឺ "អ្នកឡឺគឺធ្វើសេដ្ឋី គេធ្វើការដើម្បីឲ្យបានប្រាក់យកទៅទិញពេលវេលា"​... ពេលវេលាជារបស់មានតម្លៃ

បំផុត ថ្លៃជាងប្រាក់ទៅទៀតព្រោះយើងអាចរកប្រាក់បាន តែពេលវេលាដែលបាត់ទៅហើយមិនអាចយកអ្វីមកជំនួសបាន

ឡើយ។ ពាក្យណែនាំរបស់ សេមីន គឺ យើងត្រូវធ្វើការដើម្បីឲ្យមានពេលវេលានៅជាមួយមនុស្សដែលយើងស្រឡាញ់

បានប្រើពេលវេលានៅជាមួយអ្វីដែលយើងចង់បានយ៉ាងពិតប្រាកដ

 

        ត្រង់ចំណុចមួយនេះ បើយើងដាក់សំណួរមកលើរួបយើងគ្រប់គ្នានេះ យើងនឹងរកឃើញថា ពួកយើងម្នាក់ៗសុទ្ធតែធ្វើការ

ដើម្បីដួរយកប្រាក់ប៉ុណ្ណោះ បើធ្វើការកាន់តែធ្ងន់ នោះគឺកាន់តែជ្រៅទៅៗ ត្រូវដាក់អន្ទាក់នឹងពេលវេលារហូតទាល់តែមិនអាច

ដកខ្លួនចេញពីការងារបានឡើយសូម្បីតែមួយថ្ងៃ ឬបើនិយាយឲ្យខ្លីទៅ គឺប្រភេទមនុស្ស "ត្រង់ភ្លឹង + ដាច់យៃ" នេះឯង។

        ក្នុងរឿងនេះ សៀវភៅនេះបានផ្តល់ដំបូន្មានឲ្យលោកអ្នកដកខ្លួនចេញពីវត្តចលនាដ៏ចង្រៃនេះចេញដូចម្តេច ហើយជួយ

ឲ្យអ្នកស្គាល់ពីវិធីធ្វើការដើម្បីឲ្យសល់ពេលវេលាដ៏មានតម្លៃកាន់តែច្រើន ជួយឲ្យអ្នករកឃើញជីវិតដែលពោរពេញដោយ

សេចក្តីសុខ... គឺជីវិតដែលមានស្ថិរភាពយ៉ាងពិតប្រាកដ។

        ចំណុចពិសេសមួយទៀតនៃសៀវភៅនេះ គឺសិល្បៈក្នុងការសរសេររបស់ សេ មីន ដែលសរសេរយ៉ាងសាមញ្ញ មានភាព

ជាគ្នាឯង បញ្ចូលអារម្មណ៍កំប្លែង ប្រៀបធៀបឲ្យឃើញរូបភាពច្បាស់លាស់ សាងកម្លាំងបណ្តាលចិត្តយ៉ាងជ្រាលជ្រៅក្នុងទំព័រ

និមួយៗដែលលោកអ្នកបើកអានបន្ត ស្ទើរតែគ្មានចាប់ភ្លឹកថាកំពុងអានសៀវភៅទាក់ទងនឹងលុយកាក់អ្វីទេ តែប្រៀបដូចជាមាន

មិត្តភក្តិជាអ្នកមាន ម្នាក់ដែលមានបំណងល្អមកអង្គុយជិតខ្លួន ជួយចែករំលែកបទពិសោធជោគជ័យនៃជីវិតឲ្យលោកអ្នកស្តាប់។

        ហេតុនេះពុំមែនជាការចម្លែកអ្វីទេដែលសៀវភៅនេះទទួលបានជោគជ័យយ៉ាងធំធេងនៅទូទាំងពិភពលោក ដោយទទួល

ចំណាត់ថ្នាក់ជាសៀវភៅលក់ដាច់នៅសហរដ្ឋអាមេរិក  មិនថាជា The New York Times, The Wall Street Journal,

The USA​ Today, Amazon.com និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតជាច្រើន។

        សេ មីន ពោលថា "អ្នកនឹងអាចចាប់ភ្លឹកដឹងបានក្នុងពេលដ៏ខ្លីថា សៀវភៅនេះគ្មានទាក់ទងនឹងការ រៀនសូត្រអ្វីថ្មីឡើយ

តែវាជាប់ទាក់ទងនឹងការ លាងជម្រះ នូវអ្វីដែលយើងធ្លាប់ដឹង (បែបខុសៗ) ពីមុនមកប៉ុណ្ណោះ"។

        បើរឿងអ្វីដែលយើងធ្លាប់រៀនចាប់ពីតូចដល់ធំ ធ្វើឲ្យយើងនូវតែមិនអាចក្លាយជាអ្នកមានបានទេ ការទទួលយកវិធីគិតបែប

"ក្រៅព្រំដែន" របស់ សេមីន ក៏មិនសមនឹងមានអ្វីឲ្យខាតបង់នោះដែរ ព្រោះសូម្បីតែមនុស្សឡឺកឺដូចគាត់ក៏អាចធ្វើបាន។

        សូមអរគូណចំពោះប្រិយមិត្តអ្នកអានដែលបានជួយគាំទ្រឲ្យម៉ាញប៊ុក្សយើងបាននៅបម្រើប្រិយមិត្តរហូតមកដល់ថ្ងៃនេះ។

អ្នកផ្គត់ផ្គង់
  • ម៉ាញប៊ុក្ស
ភាសា
  • ខ្មែរ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.