សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

I am Malala

អស់ស្តុក
20 000 រៀល
ពិពណ៌នាពីសៀវភៅ

 "ពេលណាមានការជិះជាន់ វីរជនក៏នឹងចាប់កំណើត" គឺជាពំនោលបុរាណដែលយើងធ្លាប់បានដឹងរួចមកហើយ។​ រឿងរ៉ាវរបស់ម៉ាឡាឡា
អាចជារឿងចម្លែកមួយនៅសតវត្សទី 21 នេះសម្រាប់មនុស្សទូទៅ ហើយមិនខុសពីអ្វីដែលប្រជាជនកម្ពុជាធ្លាប់ជួបនៅសម័យប៉ុលពតឆ្នាំ 1975-
1979 ដូច្នោះដែរ ខុសគ្នាត្រង់នៅ កម្ពុជាយើងគេបិទសាលារៀនទាំងស្រុង ចំណែករបបតាលីបង់ក្នុងតំបន់ដែលម៉ាឡាឡារស់នៅគេដាក់បញ្ញាត្តិ
មិនឲ្យនារីទៅរៀន ហើយពួកគេបានដាក់គ្រាប់បែកបំផ្ទុះសាលារៀនអស់ជាច្រើនរយកន្លែងដោយសារតែល្មើសនឹងបទព្រមាន (រួមទាំងហេតុផល
សម្ងាត់ដទៃផង?) ធ្វើឲ្យម៉ាឡាឡា ដែលស្រឡាញ់ការសិក្សាងើបឈរឡើងតស៊ូ។

        "នៅពេលគេដកយកប៊ិកចេញពីដៃរបស់អ្នក​ ទើបអ្នកដឹងថាការសិក្សាមានសារៈសំខាន់ប៉ុនណា"។ ម៉ាឡាឡាបានតស៊ូដើម្បីរៀនសូត្រនៅ
ក្នុងកំឡុងពេលរងការគំរាមកំហែងមិនឲ្យនារីទៅរៀន ផ្ទុយពីទីកន្លែងដទៃដែលមនុស្សមានសេរីភាពពេញទីក្នុងការរៀនសូត្រ តែគេបែរជាមិនចង់
រៀនទៅវិញ។ នេះគឺជារឿងគួរឲ្យសោកស្ដាយបំផុត។

        សៀវភៅ I Am Malala បានឆ្លុះបញ្ចាំងពីរឿងរ៉ាវយុវតីម្នាក់ដែលបានតស៊ូយ៉ាងប្ដូរផ្ដាច់ដើម្បីទាមទារសិទ្ធិក្នុងការសិក្សា រហូតដល់រងការ
បាញ់ឮប្រហារពីក្រុម​តាលីបង់ហើយទីបំផុតនាងត្រូវពិភពលោកទទួលស្គាល់ និងលើកតម្កើងថាជាវីរនារីដ៏អស្ចារ្យម្នាក់សម្រាប់សន្តិភាពនិង
ការអប់រំ។

        យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះពិតជាមានសារប្រយោជន៍ធំធេងពោរពេញដោយគតិបណ្ឌិតនិងគំរូនៃសេចក្ដីក្លាហានសម្រាប់
សង្គមកម្ពុជាយើង។

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.