បង្តើតឡើងចាប់តាំងពីឆ្នាំ ២០១៨

ទុក​ផ្លូវ​ក្រោយ

មានស្តុក
ប្រាប់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រចិន ព្រឹត្តិការណ៍ជាច្រើននិងយុទ្ធសាស្ត្រការពារផ្លូវក្រោយកុំឱ្យទ័លច្រក អាចទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់បានដោយងាយ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
40 000 រៀល
ពិពណ៌នាពីសៀវភៅ

សៀវភៅ “ទុកផ្លូវក្រោយ” ជាសៀវភៅដែលប្រាប់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រចិន ព្រឹត្តិការណ៍ជាច្រើននិងយុទ្ធសាស្ត្រការពារផ្លូវក្រោយកុំឱ្យទ័លច្រក អាចទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់បានដោយងាយ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

 

គោលបំណងចម្បងដែលផលិតសៀវភៅ “ទុកផ្លូវក្រោយ” នេះឡើង គឺដើម្បីប្រាប់ពីយុទ្ធសាស្ត្រ និងគន្លឹះនៃដានប្រវត្តិសាស្ត្រ ​សម្រាប់ទុកជាមេរៀនដល់ខ្លួនឯងកុំឱ្យទ័លច្រក និងមានគ្រោះថ្នាក់បាន។

អំពីអ្នកនិពន្ធ

លោក មនោ វិជ្ជា គឺជាអ្នកនិពន្ធ និងស្រាវជ្រាវចងក្រងដែលតែងតែបង្ហាញផ្នត់គំនិត និងទស្សនៈមួយចំនួនធំលើបណ្តាញសង្គម។ លោកកើតថ្ងៃទី២០ ខែវិច្ឆិកា គ.ស. ១៩៩០ នៅក្នុងខេត្តកណ្តាលប្រទេសកម្ពុជា។ លោកមានចំណង់ចំណូលចិត្តពិសេសគឺការអានសៀវភៅ ការសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រនិងតែងនិពន្ធ។ល។

 

ចំពោះសៀវភៅ ទុកផ្លូវក្រោយ នេះ គឺជាស្នាដៃនិពន្ធលើកទី៤ របស់លោក ក្នុងអាជីពជាអ្នកតែងនិពន្ធប៉ុន្មានឆ្នាំចុងក្រោយ។ សៀវភៅទី១ មានចំណងជើង «ទស្សនៈទម្លុះជីវិត» សៀវភៅទី២ មានចំណងជើង «ហេតុអ្វីមនុស្សគួរតែរៀន» សៀវភៅទី៣ មានចំណងជើង «វិធីកម្ចាត់សេចក្តីខ្ជិល» និងសៀវភៅចុងក្រោយគឺ «ទុកផ្លូវក្រោយ» ដែលជាសៀវភៅដ៏ល្អមួយក្បាលនិយាយអំពីយុទ្ធសាស្ត្រការពារដ៏មានប្រសិទ្ធិបំផុត និងមានលាយឡំសាច់រឿងនៅក្នុងប្រវត្តិសាស្ត្រចិនជាច្រើនសម័យកាលទៀត។

អ្នកផ្គត់ផ្គង់
  • ឯកសារខ្មែរ
ប្រភេទ
  • យុទ្ធសាស្រ្ត
ភាសា
  • ខ្មែរ
ការនិពន្ធ
  • មនោ វិជ្ជា
ព័ត៌មានលំអិតពីសៀវភៅ
  • 218
  • 2019
  • 5
  • 9789924921905
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

ចង់ក្លាយជាអតិថិជនដំបូង ដើម្បីផ្តល់មតិវាយតម្លៃលើផលិតផលនេះឬទេបង?

Your review is submitted for approval.