សេវាអតិថិជន៖ 093-88 44 ​00/085-90 33 00

ជ​ប៉ុន

អស់ស្តុក
ប្រវិត្តសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ នយោបាយ វប្បធម៌ សេដ្ឋកិច្ច អប់រំ សុខាភិបាលរបស់ប្រទេសជប៉ុន
17 000 រៀល
ពិពណ៌នាពីសៀវភៅ

នៅពេលដែលយើងនិយាយអំពីប្រទេសជប៉ុន គ្រប់គ្នានឹងចាប់អារម្មណ៍លើចំណុចមួយចំនួនដូចជា ផលិតផលដែលមានគុណភាព ប្រជាជនដែលមានវិន័យនិងគោរពច្បាប់ គំនិតឆ្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើប ប្រទេសចាញ់សង្គ្រាមលោកលើកទី២ អ្នកចម្បាំងនិនចា ឬប្រជាជនដែលមានអាយុវែង និងចំណុចជាច្រើនទៀត។

 

តាមពិតទៅ ប្រទេសជប៉ុនមានរឿងរ៉ាវយ៉ាងច្រើនដែលយើងគួរស្វែងយល់និងរៀនសូត្រ។ ជប៉ុនជាមហាអំណាចមួយនៅក្នុងពិភពលោក ឬអាចនិយាយថាជា «មហាអំណាចអាស៊ី» តែមួយគត់ដែលធ្លាប់មានប្រវត្តិដាក់អាណានិគមលើប្រទេសដទៃ។ ជប៉ុនក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងលោករាប់សិបឆ្នាំកន្លងមកហើយ។ មានកត្តាជាច្រើនដែលធ្វើឱ្យប្រទេសដែលធ្លាប់ឯកោមួយនេះ អាចក្លាយជាមហាអំណាចបាន។ ទោះបីជាខ្ញុំមិនបានរៀបរាប់ឱ្យបានស៊ីជម្រៅ តាមចំណុចនីមួយៗ ដ្បិតការស្រាវជ្រាវនៅមានកម្រិត ហើយរឿងរ៉ាវក៏មានច្រើន ប៉ុន្តែខ្ញុំព្យាយាមលើកយកចំណុចសំខាន់ៗ ដែលយើងគួរសិក្សាស្វែងយល់បានខ្លះៗទាំងប្រទេសជប៉ុននិងប្រជាជនជប៉ុន។ ចំណុចគោលទាំងនោះរួមមាន ទិដ្ឋភាពទូទៅ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា ដែលត្រូវបានដាក់បញ្ចូលក្នុងសៀវភៅមួយ ដែលមានកម្រាស់ត្រឹមជិត២០០ទំព័រ។ បន្ថែមពីលើនេះ ខ្ញុំក៏ឆ្លៀតលើកឡើងខ្លះៗ អំពីចរិកលក្ខណៈរបស់ប្រជាជនជប៉ុនដែលយើងគួរស្វែងយល់ផងដែរ។

 

សៀវភៅ «ប្រទេសជប៉ុន» នេះ គឺជាសៀវភៅទី៣ ដែលយើងអាចសិក្សាស្វែងយល់អំពីប្រទេសជាតិមួយ បន្ទាប់ពីសៀវភៅ “១០១អំពីប្រទេសចិន” និងសៀវភៅ “អ៊ីស្រាអែល” ដែលបានបោះពុម្ពផ្សាយកន្លងមក។ ការរៀបរៀងសៀវភៅប្រភេទនេះ គឺដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាជនខ្មែរយើង អាចសិក្សាស្វែងយល់បន្ថែមអំពីបណ្តាប្រទេសខ្លាំងក្លាមួយចំនួនក្នុងលោក។

អំពីអ្នកនិពន្ធ

លោក ឈុំ សីហា ជាអ្នកនិពន្ធនិងរៀបរៀងសៀវភៅជាច្រើនក្បាល ដែលមានសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិដូចជា មេដឹកនាំពិភពលោក២១រូប ស្ត្រីដែកថែម មហាសេដ្ឋីព័ត៍មានវិទ្យា និងសៀវភៅពាក់ព័ន្ធគំនិតទស្សនៈ ការងារ និងការជំរុញទឹកចិត្តជាច្រើន។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងធនធានមនុស្ស ក្នុងឆ្នាំ 2011 និងបានបំពេញកិច្ចការផ្នែកនេះរយៈពេល 10 ឆ្នាំ។ លោកបានចាប់ផ្តើមអាជីព ជាសាស្ត្រចារ្យបង្រៀនមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម ចាប់ពីឆ្នាំ 2009 និងវបានសរសេរសៀវភៅជាច្រើនក្បាលទៀតផង។ 

បច្ចុប្បន្ន លោកក៏ជាសហស្ថាបនិកក្រុមបោះពុម្ពផ្សាយហាតប៊ុក និងជាប្រធានផ្នែកធនធានមនុស្ស និងប្រតិបត្តិការ នៅក្រុមហ៊ុនឯកជនមួយនៅ រាជធានីភ្នំពេញ។

អ្នកផ្គត់ផ្គង់
  • ហាតប៊ុក
ប្រភេទ
  • ការគ្រប់គ្រង និងការដឹកនាំ
ភាសា
  • ខ្មែរ
ការនិពន្ធ
  • ឈុំ សីហា
ព័ត៌មានលំអិតពីសៀវភៅ
  • 195
  • 2019
  • 1
  • មិនបានកំណត់
  • ក្រដាសសៀវភៅ
  • A5
  • មិនបានកំណត់
  • មិនបានកំណត់
  • កាកអំពៅ

បញ្ចេញមតិវាយតម្លៃ

តើអ្នកចង់ផ្តល់មតិវាយតម្លៃលើផលិតផលនេះដែរឬទេ?

Your review is submitted for approval.