រឿង «ថ្ងៃណាមួយ» ជាកម្រងសាច់រឿងជីវិតមួយ ដែលបង្ហាញពីទំនាស់បញ្ហាក្នុងចិត្តរបស់តួអង្គយុវជនជំទង់មួយរូបឈ្មោះ ភក្រ្តា ហៅ ជេមស៍ ដែលគេជាមនុស្សស្រលាញ់ភេទដូចគ្នា ប៉ុន្តែពេលខ្លះ គេមិនហ៊ានប្រឈម ទទួលស្គាល់ការពិតពីរឿងមួយនេះ ព្រោះខ្លាចអ្នកនៅក្បែរខ្លួនគេ រើសអើង មិនទទួលស្គាល់ធាតុពិតរបស់គេ ខណៈពេលដែលគេមានបញ្ហាផ្លូវចិត្តបន្ថែមរងផលប៉ះទង្គិចទៀត ពេលដឹងថាប៉ាម៉ាក់ត្រូវលែងលះគ្នា ព្រោះភាពរស់នៅមិនចុះសម្រុងគ្នា។ សាច់រឿងនេះ ក៏បង្ហាញពីភាពកខ្វក់មួយផ្នែកក្នុងសង្គមសិល្បៈបច្ចុប្បន្ន ដែលមនុស្សមួយក្រុមតូច ហ៊ានធ្វើការដោះដូរព្រោះតែភាពចង់មាន ចង់ល្បី។